នាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលថ្មីពុំមានការបង្កើតពន្ធថ្មីបន្ថែមដាក់បន្ទុកលើពលរដ្ឋ ឬម្ចាស់អាជីវកម្មទេ
Posted by -
Phoung Somphors
Published on -
3/10/2023 11:48 PM

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានចេញសារពិសេសមួយនាយប់ថ្ងៃទី២៧ កញ្ញានេះ ទាក់ទងនឹងបញ្ហាពន្ធដារក្រោយពីមានការបញ្ចេញមតិរិះគន់មួយចំនួននៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។ សារសំឡេងជាង៤នាទី នោះសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីតាំងពីចាប់ផ្ដើមបង្កើតមក ពុំមានការបង្កើតពន្ធបន្ថែមដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ ឬម្ចាសអាជីវករនោះទេ។

សម្ដេចអធិបតី ឱ្យដឹងថា ការប្រមូលពន្ធមូលធនគឺបានចាប់អនុវត្តយូរមកហើយក៏ប៉ុន្តែបានផ្អាករយៈពេលបីឆ្នាំបន្ទាប់ពីឆ្នាំ២០២០ដោយសារតែមានវិបត្តិនៃជំងឺកូវីដ-១៩ ដែលទើបនឹងចាប់អនុវត្តឡើងវិញនៅឆ្នាំ២០២៤ខាងមុខឡើងវិញ។ ប៉ុន្តែ នៅមិនទាន់មានការពិភាក្សាលម្អិតនៅឡើយទេ ទាក់ទងជាមួយនឹងវិធានការប្រមូលពន្ធនេះនៅឆ្នាំ២០២៤ខណៈដែលសម្ដេចធិតបីឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាឱ្យបានលម្អិតជាមុនសិន។

ប្រមុខរដ្ឋាភិបាល ក៏បានលើកឡើងពីការជួបជាមួយអ្នករកស៊ីនៅតាមផ្សារក្នុងខែធ្នូខាងមុខដើម្បីស្វែងរកពីបញ្ហារបស់ពួកគាត់ និងរកដំណោះស្រាយ ដើម្បីជួយទៅដល់អាជីវករទាំងនោះថែមទៀតផង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236