ក្រុមហ៊ុន២ ត្រូវបាន CDC អនុញ្ញាតឱ្យបោះទុនវិនិយោគជាង១១លានដុល្លារ បង្កើតរោងចក្រផលិតអំពូលភ្លើង
Posted by -
Phoung Somphors
Published on -
3/10/2023 11:48 PM

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន២ បង្កើតរោងចក្រផលិតអំពូលភ្លើង នៅក្នុងខេត្តកំពង់ស្ពឺនិងខេត្តស្វាយរៀង ដែលបោះទុនវិនិយោគប្រមាណ១១.៣លានដុល្លារ និងអាចបង្កើតការងារបានជិត១៣០០កន្លែង។

បើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង២ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនទាំងនោះដោយក្រុមហ៊ុន TW LIGHTS CO., LTD គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។

ចំណែកក្រុមហ៊ុន G.U INDUSTRIAL CO.,LTD. គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀងខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236