កម្ពុជា រកចំណូលបានជាង ១.៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
3/10/2023 11:48 PM

ភ្នំពេញ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណ ១ ៨៦៣ ៤៦៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណ ៤១ ០៤៨នាក់។ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ៧៤,០៦% និងរកចំណូលបានប្រមាណ ១០៣,០៨%។

ដោយឡែក លទ្ធផលនៃការរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរសរុបប្រមាណ ៥៣៩ ៥៦១នាក់ រកចំណូលបានប្រមាណ ២៤ ៩៥៥ ៣៩៧ដុល្លារ។ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ៣០២,២០% និងរកចំណូលបានប្រមាណ ៣៦៥,៤២%។

សម្រាប់ ចំណូលដែលឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ពីចំណែកនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ៨២ ០៩៦ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេសនិងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែកញ្ញា ឆ្នាំ២០២៣ ដែលចុះផ្សាយដោយគ្រឹះស្ថានអង្គរកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236