ថវិកាជាង២០០លានដុល្លារ ដែលរដ្ឋាភិបាល សន្សំបានពីការពីការព្យួរគម្រោងមិនចាំបាច់ក្នុងឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
9/10/2023 11:47 PM

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុនម៉ាណែត បានប្រាប់ដល់ក្រសួងស្ថាប័ន កែសម្រួលឡើងវិញនូវគម្រោងមួយចំនួន ដែលទាន់ចាំបាច់ឬដល់ដំណាក់កាលអនុវត្តនៅក្នុងឆ្នាំ២០២៣នេះ។ការពន្យារពេលអនុវត្តគម្រោងទាំងនោះ រដ្ឋអាចសន្សំថវិការជាង២០០លានដុល្លារ ខណៈដែលភាគច្រើនជាគម្រោងសិក្សាស្រាវជ្រាវអាចពន្យារពេលបាន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ៖«គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រងសាលារៀនឆ្ពោះទៅរកឧត្ដមភាព» នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថា ថវិកាជាង២០០លានដុល្លារនេះរដ្ឋាភិបាល យកមកបង្កើនថវិកា ក្នុងការគាំពារសង្គមដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតឡើង។

 

ការកែសម្រួលគម្រោងដែលមិនទាន់ចាំបាច់ទាំងនោះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាក់ថា ថវិកាទាំងនេះ មានប៉ះពាល់ដល់មន្ដ្រីឡើយហើយអាចយកថវិកាទាំអនោះទៅជួយដល់ប្រជាពលរដ្ឋ និងប្រើប្រាស់ឱ្យចំគោលដៅដែលត្រូវធ្វើកំណែទម្រង់៕

 

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236