កម្ពុជា នាំយកអង្ករមានគុណភាពល្អបំផុតទៅតាំងបង្ហាញក្នុងពិព័រណ៍«ម្ហូបអាហារអន្តរជាតិ»នៅអាឡឺម៉ង់
Posted by -
Phoung Somphors
Published on -
9/10/2023 11:47 PM

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុនចំនួន៨ ដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់ឈ្នះពានរង្វាន់អង្ករល្អបំផុតនៅលើពិភពលោក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ នាថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ខាងមុខ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ជាព្រឹត្តិការណ៍តាំងបង្ហាញម្ហូបអាហារដ៏ធំបំផុតរបស់ពិភពលោក ដែលប្រព្រឹត្តិឡើងរៀងរាល់ ២ឆ្នាំម្តង លើផ្ទៃដីចំនួន ២៨៤ ០០០ម៉ែត្រការ៉េ នៅក្នុងសហសាលចំនួន១១ និងមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន ៧៩០០ក្រុមហ៊ុន មកពីជិត ២០០ប្រទេសនៅជុំវិញពិភពលោក។ សម្រាប់កន្លែងដាក់តាំងបង្ហាញផលិតផលអង្កររបស់កម្ពុជា ស្ថិតនៅទីតាំងស្តង់លេខ B040G អាគារទី (Hall) 07.1 នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse, Fair Grounds, Cologne ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់។

ចំពោះ ក្រុមហ៊ុនទាំង៨ ដែលត្រូវចូលរួមតាំងបង្ហាញផលិតផលអង្ករ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ រួមមាន៖ ១. Golden Rice (Cambodia) Co., Ltd។ ទី២. Kampong Thom Rice Mill Limited។ ទី៣. Singature of Asea Co., Ltd។ ទី៤. Primalis Corperation Ltd។ ទី៥. City Rice Import Export Co., Ltd។ ទី៦. Amru Rice (Cambodia) Co., Ltd។ ទី៧. Lor Eak Heng Sek Meas Rice Co., Ltd។ និងទី៨ Eang Heang Import Export Co., Ltd៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236