CDC ប្រាប់វិធានដោះស្រាយវិវាទទាក់ទងនឹងគម្រោងវិនិយោគ
ភ្នំពេញ៖ ការដោះស្រាយវិវាទរវាងវិនិយោគិន និងវិនិយោគិនពាក់ព័ន្ធនឹងគម្រោងវិនិយោគ ត្រូវដោះស្រាយតាមយន្តការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត តាមនីតិវិធីជាធរមាន តាមរយៈការស្នើសុំជាលាយលក្ខណ៍អក្សរទៅ ក.អ.ក ឬអនុគណៈគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដោយភាគីវិវាទណាមួយ។
បន្ទាប់ពីទទួលបានសំណើសុំជាលាយលក្ខណ៍អក្សរដែលស្នើសុំពីភាគីវិវាទ ក្នុងរយៈពេល ៣០ថ្ងៃ ក.អ.ក និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ត្រូវចាត់ចែងរៀបចំការសម្របសម្រួលជាមួយវិនិយោគិន និងអង្គហេតុពាក់ព័ន្ធដទៃទៀតទៅតាមការចាំបាច់ សំដៅទទួលបានដំណោះស្រាយសមរម្យមួយ។
ប្រសិនបើការដោះស្រាយតាមយន្តការសម្របសម្រួលខាងលើ ពុំទទួលបានជោគជ័យ វិវាទអាចត្រូវបានដោះស្រាយតាមរយៈ មជ្ឈត្តការជាតិ ឬមជ្ឈត្តការអន្តរជាតិដែលយល់ព្រមដោយគូវិវាទ និងតុលាការមានសមត្ថកិច្ចនៃកម្ពុជា។
ប្រភព៖ ឯកសារសេចក្តីសង្ខេបពិសេសស្តីពី «ច្បាប់ស្តីពីវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ដែលបានអនុម័តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕