ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យក្រុមហ៊ុន៧ បោះទុនជាង៤០លានដុល្លារបង្កើតរោងចក្រដែលផ្តល់ការបានជាង១.១ម៉ឺននាក់
Posted by -
Phoung Somphors
Published on -
12/10/2023 11:19 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុញ្ញាឱ្យក្រុមហ៊ុនចំនួន៧ បោះទុនវិនិយោគបង្កើតរោងចក្រក្នុងតម្លៃ ៤០.៨លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.១ម៉ឺននាក់ ដែលភូមិសាស្រ្តគោលដៅត្រូវបង្កើតមាននៅក្នុងរាជធានីភ្នំពេញខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

បើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣នេះ ក្រុមហ៊ុនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគទាំង៧នោះ រួមមាន៖ ក្រុមហ៊ុន DISHANGRUIHUASHENG (CAMBODIA) GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៥៨កន្លែង។

ក្រុមហ៊ុន EVERGREEN SPORTING GOODS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ២.១៦០កន្លែង។ ក្រុមហ៊ុន KJ APPAREL (CAMBODIA)CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២០៨កន្លែង។

ក្រុមហ៊ុន ASTI KNITWEAR CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង។ ក្រុមហ៊ុន IMAGE GARMENTS(CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៥កន្លែង។

ក្រុមហ៊ុន STANDFORD TEXTILE INDUSTRIES CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាពនិងខ្សែក្រវាត់ការពារសុវត្ថិភាពសម្រាប់សត្វចិញ្ចឹមដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។ ក្រុមហ៊ុន SIRIUSGEAR OUTDOOR PRODUCTS (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតកាបូបសម្ភារៈធ្វើដំណើរ កៅអី (ដែក-ក្រណាត់) តង់ សម្ភារៈក្នុងឡាន និងសម្ភារៈសត្វចិញ្ចឹមដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២០៨កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236