ខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីប្រណាំងទូក និងដាក់តាំងបង្ហាញលក់ផលិតផលកសិផល ក្នុងខែវិច្ឆិកាខាងមុខនេះ
Posted by -
Phoung Somphors
Published on -
18/10/2023 12:21 AM

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីប្រណាំងទូកនៅបឹងស្នារ នៅបរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត នាថ្ងៃទីទី១១-១២ ខែវិច្ឆិកា ខាងមុខ ព្រមទាំងមានការដាក់តាំងបង្ហាញនិងលក់ផលិតផលកសិផលក្នុងស្រុក និងក្រៅស្រុក គ្រឿងឧបភោគបរិភោគគ្រប់មុខ រួមមានការប្រគុំតន្ត្រី និងល្បែងកម្សាន្ត រយៈពេល ១សប្តាហ៍ផងដែរ ចាប់ថ្ងៃទី០៦-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍ប្រណាំងទូក និងដាក់តាំងបង្ហាញលក់ផលិតផលកសិផលខាងលើនេះ រៀបចំឡើងក្នុងគោលបំណងថែរក្សាប្រពៃណីទំនៀមទម្លាប់ ក៏ដូចជាបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តជារៀងរាល់ឆ្នាំ ជាពិសេសដើម្បីបង្ហាញអំពីសក្តានុពលរបស់ខេត្តឧត្តរមានជ័យនាពេលបច្ចុប្បន្នផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១១ ខែតុលានេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236