ជប៉ុន ផ្តល់ជំនួយជិត១០លានដុល្លារ គាំទ្រការអង្កេតវាស់វែងសុរិយោដីនិងការចុះបញ្ជីដីធ្លី
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ៩,៧លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី។ ជំនួយនេះ ដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការកម្ពុជា និងត្រូវបានចុះហត្ថលេខាជាមួយនឹងឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
ជំនួយឥតសំណងរបស់រដ្ឋាភិបាល មកឱ្យកម្ពុជានោះ សម្រាប់អនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនៅទូទាំងប្រទេស ដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។
«កាយវិការដ៏សប្បុរសនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ តុលានេះ។
សេចក្តីប្រកាសក៏បានសរសេរផងដែរថា ជំនួយនេះនឹងរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង«ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕