១០ខែឆ្នាំ២០២៣ ពន្ធដារ ប្រមូលចំណូលពន្ធអាករបានជាង៣ពាន់លានដុល្លារ
Posted by -
Phoung Somphors
Published on -
4/11/2023 1:59 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករបានប្រមាណ១១ ៣៦៥,៨១ ប៊ីលានរៀល (ប្រមាណ ២ ៨០៦,៣៧ លានដុល្លារ)ស្មើនឹង ៧៨,៥៧% ខណៈដែលគិតត្រឹមថ្ងៃទី៣០ ខែតុលាម្សិលមិញគឺសម្រេចបាន ១២ ៣៩៦,៨៤ ប៊ីលានរៀល (ប្រមាណ ៣ ០៦០,៩៥ លានដុល្លារ) ស្មើនឹង ៨៥,៧០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ការប្រមូលពន្ធអាករគ្រប់ប្រភេទ ដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារនេះឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញរបង្ហាញរបាយការណ៍ប្រមូលចំណូលសម្រាប់ខែកញ្ញានិងខែតុលា​ ឆ្នាំ២០២៣នេះផងដែរ នៅក្នុងចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញានិងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣។

ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម គង់ វិបុល បានបង្ហាញថា ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន១ ០៣៥,៨៨ ប៊ីលានរៀល (ប្រមាណជា ២៥៥,៧៧ លានដុល្លារ)ស្មើនឹង ៧,១៦% ខណៈដែលគិតត្រឹមថ្ងៃទី៣០ ខែតុលាម្សិលមិញគឺសម្រេច បាន ១២ ៣៩៦,៨៤ ប៊ីលានរៀល (ប្រមាណជា ៣ ០៦០,៩៥ លានដុល្លារ) ស្មើនឹង ៨៥,៧០% នៃផែនការប្រចាំឆ្នាំ២០២៣៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236