ថវិកាជាង ២,៩លានដុល្លារ ទទួលបានពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងខែតុលា ឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
4/11/2023 1:59 PM

ភ្នំពេញ៖ ក្នុងខែតុលា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណ ២ ៩២៧ ០៣៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណ ៦៣ ០០៩នាក់។ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ៧៩,០២% និងរកចំណូលបានប្រមាណ ១០៩,០៩%។

ចំណែក លទ្ធផលនៃការរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរសរុបប្រមាណ ៦០២ ៥៧០នាក់ រកចំណូលបានប្រមាណ ២៧ ៨៨២ ៤៣៥ដុល្លារ។ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ២៥៥,៨២% និងរកចំណូលបានចំនួន ៣១២,៣៥%។

ចំពោះ ថវិកាប្រមាណ ១២៦ ០១៨ដុល្លារ នឹងត្រូវឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ផា ពីចំណែកនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែតុលា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេសនិងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្ករប្រចាំខែតុលា ឆ្នាំ២០២៣ ដែលចុះផ្សាយដោយគ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236