គម្រោងក្រុមហ៊ុនចំនួន១២ រដ្ឋាភិបាលអនុញ្ញាតឱ្យវិនយោគជាង៦៦លានដុល្លារ
Posted by -
Phoung Somphors
Published on -
4/11/2023 1:59 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោរបស់ក្រុមហ៊ុនចំនួន១២ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំងនោះដែលមានទុនវិនិយោគសរុបប្រមាណ ៦៦.៦លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងអាចបង្កើតឱកាសការប្រមាណ១២៦១០នាក់បន្ថែម។នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣ ដោយបានបញ្ជាក់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននីមួយៗ។

ក្រុមហ៊ុន WP SPORTS (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បាដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។

ក្រុមហ៊ុន SHCA GARMENT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។

ក្រុមហ៊ុន ZHENSEN SHOES (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។

ក្រុមហ៊ុន NAN TONG TONG SHENG FOOTWEARCO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers)គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

ក្រុមហ៊ុន JIN LU YUAN ENERGYENVIRONMENT PROTECTION INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្របោកគក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិនក្រាំងទ្រា ឃុំព្រះនិព្វាន្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

ក្រុមហ៊ុន HYPER HOPE NUTRITION(CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតចំណីសត្វដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

ក្រុមហ៊ុន LUMINOUS CLOUD HOME DECORCO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣៤៥កន្លែង។

ក្រុមហ៊ុន YUAN ZHENG COATING MATERIAL(CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រ   ផលិតថ្នាំលាបពណ៌ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៦កន្លែង។

ក្រុមហ៊ុន JIAN QUAN XING ENTERPRISECO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៩៦៨កន្លែង។

ក្រុមហ៊ុន SUNDLY CLOTHING INTERNATIONAL(CAMBOIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៤០២កន្លែង។

ក្រុមហ៊ុន HAOLIDA (CAMBODIA) FASHIONCO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៥,២ លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៧៨១កន្លែង។

ក្រុមហ៊ុន ANYU (CAMBODIA) BAGS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ គីទ្បូម៉ែត្រ១៣ ភូមិដូនកែវ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236