ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យសហគ្រិនខ្មែរនាំយកផលិតផលខ្មែរ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យសមុទ្រនៅកែប
Posted by -
Phoung Somphors
Published on -
3/11/2023 12:15 AM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នាថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅក្រុងកែប ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យសហគ្រិនខ្មែរ នាំយកផលិតផលខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ត្រឹមត្រូវទៅតាមស្តង់ដារផលិតកម្ម មកពីគ្រប់ទិសទីនៅទូទាំងប្រទេស ទៅដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មនាឱកាសពិព័រណ៍ខាងលើ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់អាទិភាពខ្ពស់លើផលិតផលដែលទើបនឹងបង្កើតថ្មី និងមានគំនិតច្នៃប្រឌិតខ្ពស់ ដល់ម្ចាស់សហគ្រិនដែលមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន ឲ្យប្រញាប់មកដាក់ពាក្យចូលរួម ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៧០ ៩៤០ ៦០៦ / ០៧៧ ៣៣៩ ៤៣៩ / ០៩៨ ៨១៨ ១៤៨ ឬតាមអ៊ីម៉ែល៖ socheat-ieng@yahoo.com / neary86@gmail.com

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236