តំបន់សេដ្ឋកិច្ចពិសេស ៣ ក្នុងខេត្តស្វាយរៀង មានគម្រោងវិនិយោគ ៦៥ ជាមួយនឹងទំហំទុន ៩៧៧លានដុល្លារ
Posted by -
Phoung Somphors
Published on -
4/11/2023 1:59 PM

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល បានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចទាំងនេះកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្ននៅក្នុងតំបនសេដ្ឋកិច្ចពិសេសទាំង៣នោះ មានគម្រោងវិនិយោគចំនួន៦៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩៧៧លានដុល្លារ និងបានបង្កើតការងារប្រមាណ២៣ម៉ឺនកន្លែង។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣នោះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ និងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ។ តំបន់សេដ្ឋកិច្ចពិសេសទាំង៣នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀងនេះ មានទុនវិនិយោគសរុបចំនួន ៩៧៧លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន៦៥គម្រោង។ គម្រោងដែលបាននិងកំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារដល់កម្មករនិយោជិតចំនួន២៣,១៤៣កន្លែង។

តាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញ មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះរួមមាន៖ ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនីនិងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។ ក្នុងឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រមួយចំនួនក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ក៏បានជួបជជែកដើម្បីស្ដាប់អំពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគនិងអភិវឌ្ឍន៍៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236