ចំណូលរបស់ក្រុមហ៊ុន MJQE កើនឡើង ៤១% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣នេះ ក្រុមហ៊ុន MJQE ដែលផ្តល់សេវាក្នុងវិស័យអប់រំរកចំណូលបានប្រមាណ ៣១ ២៤៩ ៣៧៧ ពាន់រៀល កើនឡើងប្រមាណ ៩ ០៥២ ១២៧ ពាន់រៀល ស្មើនឹង ៤១%។ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានចំនួន ២២ ១៩៧ ២៥០ពាន់រៀល។ នេះបើតាមការបង្ហាញព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ដោយឡែក ប្រាក់ចំណេញនិងខាតប្រតិបត្តិការក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន ៣ ៥៥៩ ៤៨៧ ពាន់រៀល កើនឡើង ២ ៦៤៧ ៨៦៩ ពាន់រៀល ស្មើនឹង ២៩០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៩១១ ៦១៨ ពាន់រៀល។ ចំណែក ប្រាក់ចំណេញនិងខាតសុទ្ធក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ មានចំនួន ១ ០៥៩ ០៥៤ ពាន់រៀល ថយចុះ ១ ៦៣៧ ២៣៤ ពាន់រៀល ស្មើនឹង ៦១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ២ ៦៩៦ ២៨៨ ពាន់រៀល។
សម្រាប់ ចំណូលរបស់ក្រុមហ៊ុន MJQE ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ទទួលបានលទ្ធផលហិរញ្ញវត្ថុល្អប្រសើរជាងមុន បើធៀបនឹងត្រីមាសទី៣ដូចគ្នាកាលពីឆ្នាំមុនៗ ដោយសារអាជីវកម្មរបស់ក្រុមហ៊ុននេះ មានទំនោរថយចុះជាលក្ខណៈរដូវកាល នៅក្នុងត្រីមាសទី៣ ជារៀងរាល់ឆ្នាំ ព្រោះជារយៈពេលនៃការបិទបវេសនកាលនៃសាលារៀនអន្តរទ្វីបអាមេរិកាំង៕