ពន្ធដារ និងសមត្ថិកច្ចថ្នាក់ជាតិ ចុះផាកពិន័យយានយន្តមិនទាន់បង់ពន្ធឆ្នាំ២០២៣ ចាប់ពីដើមខែមករា ខាងមុខ
Posted by -
Phoung Somphors
Published on -
19/12/2023 11:59 PM

ភ្នំពេញ៖ មន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានព្ធដារ នឹងសហការអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ត្រៀមចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅសំខាន់ៗមួយចំនួននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ប្រាប់ដល់ម្ចាស់យានយន្ត ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ ឱ្យស្រួតទៅបង់ពន្ធ និងបង់ពន្ធបន្ថែម (ប្រាក់ពិន័យ) ចំពោះការយឺតយ៉ាវ តាមច្បាប់ជាធរមាន។ ក្នុងករណី ដែលម្ចាស់យានយន្តនៅតែមិនព្រមបង់ពន្ធផ្លូវ ក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរមានសមត្ថកិច្ច នឹងឃាត់យានយន្តតាមដងផ្លូវដោយតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខាតពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរទៀតផង។

សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក ប៉ុន្ដែ មិនទាន់បង់ពន្ធក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឱ្យទៅបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារគ្រប់សាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលជាដៃគូពាក់ព័ន្ធដូចជា ធនាគារកាណាឌីយ៉ា, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ (ABA), ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬតាមរយៈកម្មវិធី «GDT Taxpayer App» ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236