ពេញ១ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ
Posted by -
Phoung Somphors
Published on -
2/1/2024 11:55 PM

ភ្នំពេញ៖ ក្នុងរយៈពេលពេញ១ឆ្នាំ២០២៣ កម្ពុជា អាចរកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានទឹកប្រាក់សរុប ៣៧១៩៨ ៩៨៨លានដុល្លារ ​នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ រយៈពេលពេញ១ឆ្នាំ២០២៣រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុប ៧៩៨ ០៦៩នាក់ កើនឡើង ១៧៧,៦៣% ធៀបនឹងឆ្នាំ២០២២ និងរកចំណូលសរុបបាន ៣៧ ១៩៨ ៩៨៨ដុល្លារ កើនឡើង ២២២,៦៨% ធៀបនឹងរយៈពេលពេញ១ឆ្នាំ២០២២។

សម្រាប់ ការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនាប្រាសាទកោះកែរក្នុងឆ្នាំ២០២៣ មានចំនួន ១៤ ៨០៦នាក់ ស្មើនឹង ២២២ ០៩០ដុល្លារ។ សេចក្តីប្រកាសដដែល ក៏បានឱ្យដឹងទិន្នន័យពីការលក់សំបុត្រទូកសម្រាប់ការជិះកម្សាន្តនៅកំពង់ផែចុងឃ្នៀសផងដែរដោយទទួលបាន ៥៦៤ ៦៧១ដុល្លារ ដែលមានទូកសរុបចំនួន ២១ ៤៧៨។

បើគិតតែនៅក្នុងខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គការបានឱ្យដឹងពីចំនួនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរមាន ៩៨ ០៧៣នាក់ កើនឡើង៥៧,៥១% ធៀបនឹងខែធ្នូ ឆ្នាំ២០២២ និងរកចំណូលបាន៤ ៦៥២ ១៤១ដុល្លារ កើនឡើង ៨៤,៩៥% ធៀបនឹងខែធ្នូ ឆ្នាំ២០២២៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236