CDC បានអនុម័តគម្រោងចំនួន២៦៨ មានដើមទុនវិនិយោគជិត៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
3/1/2024 11:49 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៦៨ ដែលមានដើមទុនវិនិយោគសរុបជិត ៤,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ៣០៧ពាន់កន្លែង។ នេះបើតាមរបាយការណ៍រយៈពេលពេញមួយឆ្នាំ២០២៣របស់ CDC ដែលចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

ក្នុងរបាយការណ៍បាន ឱ្យដឹងថា គម្រោងទាំង២៦៨ នោះមានគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១។ តាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងគម្រោងវិនិយោគចំនួន២៦៨មានគម្រោងវិនិយោគចំនួន៧១ បានបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ CDC ក៏បានឱ្យដឹងដែរថា គម្រោងដែលវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន៩២% នៃចំនួនគម្រោងវិនិយោគសរុប និងមានទុនវិនិយោគចំនួន ៤៦%។

ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ មានចំនួន ២,៦% នៃចំនួនគម្រោងវិនិយោគសរុបនិងមានទុនវិនិយោគចំនួន ៤៤% នៃទុនវិនិយោគសរុប។ រីឯរំហូរទុនវិនិយោគឯកជនក្នុងឆ្នាំ២០២៣វិញ មានការកើនឡើង ២២ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។

 បើតាមរបាយការណ៍របស់ CDC ដដែល រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣នេះភាគច្រើនមានការវិនិយោគមកពីប្រទេសចិន និងនៅក្នុងស្រុកមានចំនួនជិត ៩០% នៃទុនវិនិយោគសរុប៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236