NEA ពាំនាំឱកាសការងារជាង២,៥ម៉ឺនកន្លែងក្នុងវិស័យចំនួន៣​ ដល់ប្រជាពលរដ្ឋ
Posted by -
Phoung Somphors
Published on -
4/1/2024 8:19 AM

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បានប្រមូលផ្តុំឱកាសការងារក្នុងស្រុកសរុបចំនួន២៥៥៩៧កន្លែង នៅក្រុមហ៊ុន/សហគ្រាសក្នុងវិស័យចំនួន៣ សម្រាប់ប្រជាពលរដ្ឋ។ក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ១៦ ៤៨៣កន្លែង, វិស័យសេវាកម្មចំនួន២៣៣៧កន្លែង និងវិស័យកសិកម្មចំនួន៦ ៧៧៧កន្លែង ដល់ប្រជាពលរដ្ឋខ្មែរក្នុងខេត្តចំនួន១០។

ឱកាសការងារក្នុងខេត្តចំនួន១០ ដែលក្រសួងការងារ បានឱ្យដឹងនៅថ្ងៃទី០២មករានេះ រួមមាន ខេត្តកំពង់ស្ពឺ៩ ២២៣កន្លែង, ខេត្តរតនគិរី៦៦០០កន្លែង, ខេត្តកណ្តាល២ ២៥០កន្លែង, ខេត្តកំពង់ឆ្នាំង១១៥០កន្លែង, ខេត្តកំពង់ចាម១ ១០៤កន្លែង, ខេត្តក្រចេះ១ ០៩០កន្លែង, រាជធានីភ្នំពេញ១១០៣កន្លែង, ខេត្តពោធិ៍សាត់១ ០៩៨កន្លែង, ខេត្តបន្ទាយមានជ័យ៦១៦កន្លែង, ខេត្តកោះកុង៤២៩កន្លែងនិងខេត្តផ្សេងៗទៀត៩៣៤កន្លែង។

ប្រភេទការងារដែលក្រសួងបានបញ្ជាក់នោះមានអ្នកបញ្ជាម៉ាស៊ីនដេរ, កម្មករចម្ការដំណាំ, អ្នកដុសខាត់លោហៈ អ្នកក្រឡឹងកង់ និងអ្នកសំលៀងឧបករណ៍,  អ្នកប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុនិងវិនិយោគទុន,មន្ត្រីឥណទាន និងប្រាក់កម្ចី, អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត,អ្នកបម្រើ, នាយកគ្រប់គ្រងការផ្គត់ផ្គង់ការចែកចាយ និងពាក់ព័ន្ធ, វិជ្ជាជីវៈខាងការផ្សព្វផ្សាយនិងទីផ្សារ,អ្នកបោកគក់និងអ្នកអ៊ុតដោយប្រើដៃ និងមុខរបរផ្សេងៗទៀត។

ប្រសិនបើ ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ស្វែងរកការងារអាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ៖ ០៧៧ ២៣ ២៣ ៧៨ ឬ តេឡេក្រាមដែលមានលេខ៖ ០១៦៧៨ ៦៦ ៥៥៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236