ពន្ធដារ ប្រាប់អ្នកជាប់ពន្ធ ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីការបញ្ចៀសយកពន្ធត្រួតគ្នា
Posted by -
Phoung Somphors
Published on -
5/1/2024 12:17 AM

ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមគង់ វិបុល បានប្រាប់ឱ្យអ្នកជាប់ពន្ធទាំងអស់ ដាក់ពាក្យ ដើម្បីស្នើសុំអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងDTAដែលនឹងត្រូវអនុវត្តតាមច្បាប់និងបទបញ្ញត្តិនានាទាក់ទងនឹងពន្ធដារ នៅមុនពេលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។

អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA ដែលអគ្គនាយកដ្ឋានពន្ធដារ ដាក់អ្នកជាប់ពន្ធស្នើសុំនេះនឹងត្រូវអនុវត្តសម្រាប់រយៈពេលមួយឆ្នាំពេញសម្រាប់គ្រប់ករណីស្នើសុំដែលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារដោយគិតចាប់ពីថ្ងៃទី០១ ខែមករា នៃឆ្នាំជាប់ពន្ធចរន្ត។នេះបើតាមសេចក្តីណែនាំស្តីពីការផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពី«ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)» របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែមករានេះ។

អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA នេះ ផ្តល់ការលើកទឹកចិត្តនិងភាពងាយស្រួលបន្ថែមទៀតដល់អ្នកជាប់ពន្ធ ក្នុងការអនុវត្តនិងទទួលបានអត្ថប្រយោជន៍ពីDTA របស់អគ្គនាយកដ្ឋានពន្ធដារ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញ និវាសនជននៃយុត្តាធិការដៃគូកិច្ចព្រមព្រៀង DTAរបស់កម្ពុជា, អភិបាល, បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាសពាក់ព័ន្ធ ដែលហៅកាត់ថាអ្នកជាប់ពន្ធ បានផ្តល់កិច្ចសហការអនុវត្តបានល្អតាមច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងសេចក្តីណែនាំទាក់ទងនឹង DTA ក៏ដូចជាការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងស្នើសុំ DTA តាមអនឡាញ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236