រដ្ឋ ដំឡើងប្រាក់ខែដល់មន្ត្រីជាប់កិច្ចសន្សាពី៧១ ទៅ ៧៧ម៉ឺនរៀល ចាប់ពីឆ្នាំ២០២៤ តទៅ
Posted by -
Phoung Somphors
Published on -
9/1/2024 1:10 AM

ភ្នំពេញ៖ រដ្ឋាភិបាល បានចេញអនុក្រឹត្យដោយសម្រេចដំឡើងប្រាក់កម្រៃដល់មន្ត្រីជាប់កិច្ចសន្យាពី៧១ម៉ឺនរៀល ទៅ៧៧ម៉ឺនរៀលក្នុងមួយខែ ចាប់ឆ្នាំ២០២៤នេះ តទៅ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ មករានេះ ការដំឡើងប្រាក់កម្រៃនេះ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។

សម្រាប់អនុក្រឹត្យលេខ០៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា ត្រូវទុកជានិរាករណ៍។ ក្នុងអនុក្រឹត្យដដែលនេះ ក៏បានស្នើដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236