ធនាគារជាតិ ប្រកាសប្រឡងជ្រើសមន្ត្រី ៣០រូប បម្រើការងារក្នុងក្របខ័ណ្ឌ«គ»
ភ្នំពេញ៖ ធនាគារជាតិ ចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីចំនួន ៣០រូប ឱ្យចូលមកបម្រើការងារក្នុងក្របខ័ណ្ឌលេខាធិការ ធនាគារជាតិនៃកម្ពុជា ប្រភេទ«គ»។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ប្រាប់លក្ខខណ្ឌដល់បេក្ខជនដែលមានចំណាប់អាម្មណ៍ដាក់ពាក្យប្រឡងចូលបម្រើការងារ ត្រូវតែជាបុគ្គលមានសញ្ជាតិខ្មែរ, មានអាយុតិចជាង ឬស្មើនឹង ២៥ឆ្នាំ, មានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ, មានចំណេះដឹងភាសាអង់គ្លេស, កុំព្យូទ័រ និងសុខភាពល្អ។
ធនាគារជាតិនៃកម្ពុជា បានបើកទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ សម្រាប់បេក្ខជនដែលមានមានណាប់អាម្មណ៍ ឬមានចម្ងល់ អាចទាក់ទងទៅនាយកដ្ឋានបុគ្គលិក នៃធនាគារជាតិ ឬលេខទាក់ទង៖ ០២៣ ៧២២ ២២១ / ០៨១ ៨៧៧ ២២៧ ៕