គម្រោង ១ពាន់លានដុល្លារ ត្រូវបានមជ្ឈមណ្ឌលវិស្វកម្មកៅស៊ូនិងសម្បកកង់រថយន្តរបស់ចិន បង្ហាញឆន្ទៈវិនិយោគនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
10/1/2024 1:14 PM

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  បានចុះ MOU ជាមួយនឹងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូនិងសម្បកកង់រថយន្ត  (NERCRAT) របស់ប្រទេសចិន។ តាមយៈ MOU នេះ​ NERCRAT បានបង្ហាញឆន្ទៈ ក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានដុល្លារនៅកម្ពុជា។

បើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាង CDC និង NERCRAT ធ្វើឡើងក្នុងគោលបំណងពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តរបស់ចិនដែលក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការវិនិយោគចំនួន១ពាន់លានដុល្លារនៅកម្ពុជា។ NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសម្បកកង់ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន។

CDC បានឱ្យដឹងថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះធ្វើឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើដំណើរទស្សនកិច្ចនាទីក្រុងឈីងតាវខេត្តសានដុង ប្រទេសចិន ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236