កម្ពុជា រកចំណូលបានពីវិស័យជលផលជាង ២០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
17/1/2024 12:20 AM

ភ្នំពេញ៖ កម្ពុជា រកចំណូលបានជិត ៨៣០លានរៀល ពីវិស័យជលផលក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ ២០ម៉ឺនដុល្លារ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣និងទិសដៅសម្រាប់ឆ្នាំ២០២៤ ចំណូលឆ្នាំ២០២៣ កើនឡើងជាង ២០៥លានរៀល ធៀបនឹងឆ្នាំ២០២២ដែលមានចំនួនជាង ៦២៣លានរៀល។

ក្នុងរបាយការ បានឱ្យដឹងថា ចំណូលពីវិស័យជលផលឆ្នាំ២០២៣ បានពីការបង់ប្រាក់លក់ឯកសារដេញថ្លៃជាង ៧,៤លានរៀល, ផលពីការគ្រប់គ្រងរដ្ឋបាលជាង ១០៧លានរៀល,ការជួលទ្រព្យសម្បត្តិរដ្ឋជាង ១៦៣លានរៀល, វិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្ដជលផលសម្រាប់នាំចេញជាង១៣លានរៀល, ប្រាក់រង្វាន់បង្រ្កាបបទល្មើសនេសាទជាង ៤១០លានរៀល,ផលហិរញ្ញវត្ថុ(សំណែសចំណាយ) ជាង ៦,៣លានរៀលនិងថវិកានៅសល់បិទគម្រោងជិត ១២០លានរៀល។

ក្នុងវិស័យជលផលដែលសម្រេចបានរបាយការណ៍បានបញ្ជាក់ថា មាននេសាទទឹកសាបមានចំនួន ៤២៦ ៧៥០តោន, នេសាទសមុទ្រមានចំនួន ១២៥ ៥០០តោន, វារីវប្បកម្មមានចំនួន៣១៤ ០០០តោន, កែច្នៃ ផលិតផលជលផល ៥៧ ៣៧០តោន, ការនាំចេញផលិតផលជលផលចំនួន ៣ ៦៣៥តោននិងការងារការពារបង្រ្កាបបទល្មើសជលផលចំនួន ៣ ០៥៤ករណី៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236