រដ្ឋ ប្រមូលចំណូលបានជាង៩០ម៉ឺនដុល្លារ ពីវិស័យព្រៃឈើក្នុងឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
12/1/2024 12:04 AM

ភ្នំពេញ៖ រដ្ឋ រកចំណូលបានពីវិស័យព្រៃឈើប្រមាណ៩២ម៉ឺនដុល្លារ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣។ ចំណូលទាំងនោះបានមកពីការងារព្រៃឈើ, ការងារអភិរក្សសត្វព្រៃ, កសិដ្ឋានចិញ្ចឹមបង្កាត់ពូជស្វាក្តាម និងការសង្រ្គោះសត្វព្រៃ, ការងារដាំដើមឈើ,ការងារនីតិកម្ម និងវិវាទ, ការងារឧស្សាហកម្មនិងពាណិជ្ជកម្ម។ នេះបើតាមរបាយការណ៍ស្តីពី«សភាពការណ៍កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣»។

សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃនិងកាប់រានដីព្រៃមានចំនួនសរុប ៥៩២ករណីក្នុងនោះសំណុំរឿងបទល្មើសព្រៃឈើត្រូវពិន័យអន្តរការណ៍ចំនួន ១៧០ករណីខណៈដែលសំណុំរឿងបទល្មើសព្រៃឈើត្រូវបញ្ជូនទៅតុលាការចំនួន ៤២២ករណី។ ក្នុងរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មប្រចាំឆ្នាំ២០២៣ រយៈពេល១ឆ្នាំ២០២៣ ក៏បានលើកឡើងពីករណីបទល្មើលព្រៃឈើដូច្នេះផងដែរ។

របាយការណ៍ដដែល បានឱ្យដឹងពីវត្ថុតាងនៃបទល្មើសព្រៃឈើឃាត់និងដកហូតបាន ឈើមូល-ឈើអារចំនួន ៥២៧ម៉ែត្រគីប, ឈើក្រាក់ធ្នង់ ១ម៉ែត្រគីប, ឈើជន្លង់ម្រេចចំនួន ១០៩៨ដើម, ធ្យូងចំនួន ៩៩ ៧៧៩គីឡូក្រាម និង ៨៩០ការ៉ុង, កូនឈើចំនួន ៩៧០ដើម, សត្វព្រៃចម្រុះចំនួន ៤៨៤ក្បាល,សាច់សត្វព្រៃទម្ងន់ ៣៤៣គីឡូក្រាម, ផ្ទៃដីព្រៃឈើបានកាប់រានទំហំ២ ៦៦១ហិកតា, អនុផលព្រៃឈើ និងឧបករណ៍សម្ភារផ្សេងៗមួយចំនួនទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236