កម្ពុជា-អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះ MOU និងពិភាក្សាលើការងារអភិវឌ្ឍកម្មសិទ្ធិបញ្ញា លើកកម្ពស់ធុរកិច្ចនិងសហគ្រាសធុនតូច-មធ្យមនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
21/9/2024 12:34 AM

ភ្នំពេញ៖ លោកជំទាវ ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធបញ្ញាពិភពលោកបានជួបពិភាក្សាការងារគ្នា លើការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៅកម្ពុជាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសឡាវ។ ការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាដើម្បីលើកកម្ពស់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជាទាំងមូល។

នៅក្នុងជំនួបខាងលើនេះ កម្ពុជានិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេវាធុរកិច្ចដល់អង្គភាពកម្មសិទ្ធបញ្ញានេះ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងលើកកម្ពស់ការផ្តល់សេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចនិងអ្នកប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា។ជាមួយគ្នានេះការផ្សព្វផ្យាយព័ត៌មានអំពីកម្មសិទ្ធិបញ្ញានេះក៏ជួយគាំពារដល់បច្ចេកវិទ្យានវានុវត្តន៍ គំនិតច្នៃប្រឌិតនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

តាមរយៈកិច្ចព្រមព្រៀងដដែរ ភាគីទាំងពីរនឹងបន្តសហការគ្នាអភិវឌ្ឍប្រព័ន្ធផ្តល់សេវាធុរកិច្ចកម្មសិទ្ធិបញ្ញាលើការងារគ្រប់គ្រងឯកសារតាមប្រព័ន្ធអេឡិចត្រូនិចឌីជីថលលូបនីយកម្ម ការស្វែងរកការបញ្ចូល ការកែលម្អគុណភាពនៃទិន្នន័យម៉ាកការប្រឹក្សាយោបល់លើយុទ្ធសាស្ត្រព័ត៌មានវិទ្យា ការគ្រប់គ្រងធានានិងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកម្មសិទ្ធិបញ្ញាថែមទៀតផង។

សូមជម្រាបផងដែរថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោកមកពីពាក្យថា World Intellectual Property Organization (WIPO) គឺជាទីភ្នាក់ងារជំនាញមួយនៃបណ្តាញប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ WIPO ដែលជំរុញការការពារកម្មសិទ្ធិបញ្ញាទូទាំងពិភពលោកតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដទៃទៀត។ តួនាទីសំខាន់របស់ WIPOគឺការអនុវត្តតាមគោលការណ៍ និងច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិនិងលើកកម្ពស់ចំណេះដឹង និងការកសាងសមត្ថភាពទាក់ទងនឹងកម្មសិទ្ធិបញ្ញា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236