រដូវត្រូវត្រីប្រហុកលើកទី២ពីថ្ងៃទី១៥-២១ មករានេះ ក្នុងភូមិសាស្រ្តភ្នំពេញ និងខេត្តកណ្តាល
Posted by -
Published on -
17/1/2024 12:20 AM

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ពីរដូវត្រូវត្រីប្រហុកជាលើកទី២ ដោយចាប់ផ្តើមសម្បូរពីថ្ងៃទី១៥-២១ មករា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្រ្តរាធានីភ្នំពេញ និងខេត្តកណ្តាល។

ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាបបឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ក្នុងករណីមេឃ ស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២៤ បានឱ្យប្រជាពលរដ្ឋដែលមានបំណតចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្ត សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅនិងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ។

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236