គម្រោង IDEAS បណ្តុះសហគ្រិនស្រ្ដីបង្កើនជំនាញឌីជីថលនិងការធ្វើអាជីវកម្មតាម E-Commerce
Posted by -
Phoung Somphors
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ IDEAS Project Cambodia កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានប្រកាសជ្រើសរើសសហគ្រិនជាស្រ្ដីជាលើកទី២ចូលរៀនវគ្គបណ្តុះបណ្តាល ជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(E-Commerce)។

សហគ្រិនដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងជួបជាមួយគ្រូបណ្តុះបណ្តាលជាង១០រូបមកពីវិស័យឯកជន សាធារណៈនិងអង្គការដៃគូអភិវឌ្ឍន៍ ដោយវគ្គបណ្តុះបណ្តាលផ្តោតលើការសិក្សាស្វែងយល់អំពី ផ្នត់គំនិតភាពជាអ្នកដឹកនាំរបស់សហគ្រិន, គំរូអាជីវកម្មនិងការអភិវឌ្ឍកំណើនអតិថិជន, គោលគំនិតអាជីវកម្មនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(E- Commerce)។ បន្ថែមពីនោះក៏មានបង្រៀនអំពីទម្រង់ទីផ្សារឌីជីថល, បច្ចេកវិទ្យាសម្រាប់អាជីវកម្មខ្នាតតូច​ និងមធ្យម,ហិរញ្ញប្បទានអាជីវកម្ម និងការអនុលោមតាមបទប្បញ្ញត្តិ​អាជីវកម្មកម្រិតមូលដ្ឋានផងដែរ។

សម្រាប់សហគ្រិនជាស្រ្ដីមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៩ ៨៨៨៧៣៧ ឬអ៊ីម៉ែល ideasproject.cambodia@gmail.com 
ឬចូលទៅកាន់វេបសាយ: www.ideasproject.co.kr

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236