កម្ពុជា-បារាំង បានចុះ MOU ចំនួន០៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ កម្ពុជា-បារាំង បានចុះអនុស្សរណៈយោគយល់គ្នាលើគម្រោងចំនួន៦ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងដោយមានសកម្មភាពរៀបចំជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលានិងព្រឹត្តិការណ៍ធុរកិច្ចផ្សេងៗមួយចំនួនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤ បានចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់សម្តេចថា ការចុះ MOU ចំនួន៦ នោះ មានអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជានិងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF), អនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនិងក្រុមហ៊ុន Blue Circle និងអនុស្សរណៈយោគយល់គ្នារវាងអាកាសយានដ្ឋានអន្តរជាតិតេជោ(OCIC) និង ក្រុមហ៊ុន Lagardere Travel Retail ។

ចំពោះ អនុស្សរណៈយោគយល់គ្នាចំនួន៣ទៀត គឺអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនOCICនិង Aloest Productions, ក្រុមហ៊ុន OCICនិង Platform Impact តំណាងដោយក្រុមហ៊ុន Ecole42, និងចុងក្រោយ រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។

ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេចធិបតីហ៊ុន ម៉ាណែត ដឹកនាំណៈប្រតិភូពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំងដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236