សាកលវិទ្យាល័យធំៗរបស់រដ្ឋចំនួន២ ចាប់អារម្មណ៍ដាក់បញ្ចូលកម្មវិធី«ចំណេះដឹងហិរញ្ញវត្ថុ»ទៅក្នុងកម្មវិធីសិក្សាគោល
Posted by -
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពល និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គ្រោងនឹងដាក់បញ្ចូលកម្មវិធីសិក្សា«ចំណេះដឹងហិរញ្ញវត្ថុ Financial Literacy» ជាចំណេះដឹងថ្នាក់មូលដ្ឋានឆ្នាំសិក្សាទី១ សម្រាប់និស្សិតគ្រប់ជំនាញដែលសិក្សានៅសាកលវិទ្យាល័យរបស់រដ្ឋទាំង២នេះ។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោក ទិត្យ កំរង ស្ថាបនិកអេបកត់លុយ (Koutluy App), ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលឬទ្ធិពល និងជាអ្នកអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ និងលោក ជំទាវ ប៉ែន បុប្ផា នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលឬទ្ធិពល និងជាគ្រូបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងចំណេះដឹងហិរញ្ញវត្ថុ បានបង្ហាញនូវគម្រោង នៃការដាក់បញ្ចូលកម្មវិធីសិក្សា«ចំណេះដឹងហិរញ្ញវត្ថុ Financial Literacy» ទៅក្នុងកម្មវិធីសិក្សានៅតាមសាកលវិទ្យាល័យ ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងពីរ។

សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលមានទីតាំងគោលស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តមសាកលវិទ្យាធិការ និងមានការចូលរួមរបស់ សាកលវិទ្យាធិការរង លោក យាន សំបូរ ព្រមទាំងព្រឹទ្ធបុរស និងសាស្ត្រាចារ្យជាច្រើនរូបទៀត ចំណែកសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ ឯកឧត្ដមសាកលវិទ្យាធិការ ពិន វណ្ណារ៉ូ ព្រឹទ្ធបុរស សាស្ត្រាចារ្យជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សានៃការដាក់បញ្ចូលកម្មវិធីសិក្សា«ចំណេះដឹងហិរញ្ញវត្ថុ Financial Literacy»ផងដែរ។ តាមរយៈកិច្ចពិភាក្សា និងការធ្វើបទបង្ហាញពីគម្រោងនេះ សាកលវិទ្យាល័យទាំង២នេះ នឹងពិនិត្យពិភាក្សាដើម្បីពិនិត្យលទ្ធភាពដាក់បញ្ចូលផ្នែកសំខាន់ៗមួយចំនួននៃកម្មវិធិសិក្សា ចំណេះដឹងហិរញ្ញវត្ថុ Financial Literacy នេះទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ។

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236