នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆបោកផ្តល់កម្ចីតាមអនឡាញ
Posted by -
Phoung Somphors
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ឱ្យពលរដ្ឋ ដែលមានបំណងឬខ្ចីប្រាក់តាមអនទ្បាញ ប្រុងប្រយ័ត្ននិងពិនិត្យលក្ខខណ្ឌឱ្យបានហ្មត់ចត់ច្បាស់លាស់មុននឹងសម្រចចិត្តស្នើសុំកម្ចីពីស្ថាប័នណាមួយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា មានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ ដោយផ្តល់ភាពងាយស្រួលក្នុងការឱ្យកម្ចី។ ក្រុមជនឆបោកទាំងនោះ ប្រើមធ្យោបាយទាក់ទាញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ស្នើសុំខ្ចីលុយតាមរយៈគណនីហ្វេសប៊ុកក្លែងក្លាយរបស់ពួកជនឆបោកទាំងនោះ។

ទាក់ទងនឹងសកម្មភាពចែកចាយនៅតាមបណ្ដាញសង្គម ដែលតម្រូវឱ្យប្រជាពលរដ្ឋចុចលើតំណភ្ជាប់ (Link) នឹងមានឱកាសទទួលបានលុយចំនួន១ពាន់ដុល្លារ ពីសម្ដេចនាយករដ្ឋមន្ត្រី តាមរយៈក្រសួងសេដ្ឋកិច្ច លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណៈមតិ (គ.ស.ព.ស) ប្រកាសច្រានចោលថាជាព័ត៌មានក្លែងក្លាយ។ គ.ស.ព.ស បញ្ជាក់ថា ករណីនេះជាព័ត៌មានក្លែងក្លាយ មិនមានការចុះឈ្មោះដើម្បីទទួលបានទឹកប្រាក់នោះទេ។ ដូច្នេះ សូមប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងកុំចុចលើលីងទាំងនោះឱ្យសោះ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារសំខាន់ៗ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236