សូមប្រុងប្រយ័ត្ន! កុំចុចតំណរភ្ជាប់ក្លែងក្លាយ PhishingLink ដែលបន្លំជាធនាគារ ABA
Posted by -
Phoung Somphors
Published on -
31/1/2024 1:06 AM

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី២៣ មរាក ឆ្នាំ២០២៤ បានឱ្យប្រជាលរដ្ឋប្រុងប្រយ័ត្នចំពោះករណីមានគេផ្ញើសារបណ្តាញសង្គមនានាដោយមិនឱ្យចុចចូលក្នុងតំណភ្ជាប់ក្លែងក្លាយ Phishing Link ដែលបន្លំជាធនាគារABA ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា តំណភ្ជាប់លើជាទម្រង់បោកប្រាស់ដែលបន្លំខ្លួនជាធនាគារ ABA បញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើងនិងឈានទៅដល់ការគ្រប់គ្រងគណនីធនាគារ ABA បាន។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរម្លឹកដល់សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមនានា កុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236