បារាំង នឹងផ្តល់ថវិកាឱ្យកម្ពុជា ជាង ២០០លានអឺរ៉ូសម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត
Posted by -
Phoung Somphors
Published on -
31/1/2024 1:06 AM

ភ្នំពេញ៖ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង សន្យាផ្តល់កញ្ចប់ថវិកា ២០០លានអឺរ៉ូ មកឱ្យប្រទេសកម្ពុជា សម្រាប់អវិភឌ្ឍន៍វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។ ការលើកឡើងរបស់ប្រធានាធិបតីបារាំង យ៉ាងដូច្នេះក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនឹងសម្តេចធិបតីហ៊ុន ម៉ាណែត នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

ប្រធានាធិបតីបារាំង បានបញ្ជាក់ថា ក្នុងសប្តាហ៍នេះបារាំងសន្យាចាយកញ្ចប់២០០លានអឺរ៉ូ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពលនិងប្រព្រឹត្តកម្មទឹកស្អាតដល់កម្ពុជា។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតសង្ឃឹមថា ការជួយនិងការជំរុញរបស់រដ្ឋាភិបាលទាំងពីរនឹងលើកទឹកចិត្តវិស័យឯកជនឱ្យមានទំនាក់ទំនងនិងមានការវិនិយោគទៅវិញទៅមកឱ្យបានកាន់តែច្រើន។

ប្រធានាធិបតីបារាំង បានលើកឡើងថាទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំងគឺជាឱកាសមួយដែលអាចឱ្យកម្ពុជាមានលទ្ធភាពបង្កើតគម្រោងថ្មីៗនិងការផ្លាស់ប្តូរយោបល់ជាមួយក្រុមហ៊ុនជាច្រើននៅបារាំង ពិសេសក្នុងវិស័យថាមពលដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងជំនួបនេះ ប្រធានាធិបតីបារាំងបានថ្លែងបន្ថែមអំពីការផ្តល់ជូនមធ្យោបាយ និងជំនាញចាំបាច់នានាដល់កម្ពុជាក្រោមការជួយជ្រោមជ្រែងពីភ្នាក់ងារអភិវឌ្ឍន៍បារាំង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236