«អេស៊ីលីដា» ឈ្នះជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើមសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
31/1/2024 1:06 AM

ភ្នំពេញ៖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ឈ្នះជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើមសម្រាប់ត្រីមាសទី៤ឆ្នាំ២០២៣ ក្នុងចំណោម ក្នុងចំណោមឈ្មួញជើងសាមូលបត្រទាំង១៣ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ផ្សារមូលបត្រកម្ពុជានាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

លក្ខខណ្ឌនៃការវិនិច្ឆ័យ ក្នុងការវាយតម្លៃរកអ្នកជាប់ជ័យលាភីជាឈ្មួញជើងសាមូលបត្រឆ្នើមខាងលើត្រូវគិតលើ៤ចំណុច៖ ទី១. ទំហំជួញដូរមូលបត្ររបស់អតិថិជនមានចំនួន ៣០ពិន្ទុ, ទី២.ចំនួនគណនីជួញដូរដែលបានបើកថ្មីមានចំនួន ២០ពិន្ទុ, ទី៣.សកម្មភាពជំរុញការជួញដូរមូលបត្រមានចំនួន ៣០ពិន្ទុ និងទី៤កម្មវិធីជំរុញការជួញដូរមូលបត្រមានចំនួន ២០ពិន្ទុ។

ក្នុងសេចក្តីប្រកាសរបស់ផ្សារមូលបត្រកម្ពុជាឱ្យដឹងថា ទំហំជួញដូរមូលបត្ររបស់អតិថិជនក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ីមានចំនួន ៥៧ប៊ីលានរៀល ស្មើនឹង ៧៣,៨២% នៃទំហំជួញដូរមូលបត្រ សរុបក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ ខណៈដែលគណនីជួញដូរថ្មីដែលក្រុមហ៊ុនទទួលបានមានប្រមាណជិត១៦០០គណនី ក្នុងត្រីមាសដូចគ្នា។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានភាពសកម្មក្នុងការសហការជាមួយដៃគូនានា ក្នុងការរៀបចំព្រឹត្តិការណ៍ដែលមានការចូលរួមពីសាធារណជនជាច្រើននិងបានផ្តល់នូវកម្មវិធីពិសេសដល់អតិថិជនថ្មី ដើម្បីអប់រំ ផ្សព្វផ្សាយ និងជំរុញនិងជំរុញសកម្មភាពជួញដូរមូលបត្រផងដែរ។

ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា «កម្មវិធីឈ្មួញជើងសាមូលបត្រឆ្នើម»បង្កើតឡើងក្នុងគោលបំណងស្វែងរកនូវក្រុមហ៊ុនឈ្មួញជើងសាមូលបត្រឆ្នើមប្រចាំត្រីមាសនីមួយៗដែលមានភាពឈានមុខគេ ក្នុងការផ្តល់សេវាឈ្មួញជើងសាមូលបត្រសម្រាប់អតិថិជនរបស់ខ្លួននិងមានការខិតខំប្រឹងប្រែងក្នុងការជំរុញសកម្មភាពជួញដូរក្នុងទីផ្សារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236