កូរ៉េ ចង់វិនិយោគលើផលិតផលកសិកម្មកែច្នៃ-វេចខ្ចប់ នាំចេញទៅទីផ្សារកូរ៉េ ជប៉ុន និងចិន
Posted by -
Phoung Somphors
Published on -
29/1/2024 12:06 AM

ភ្នំពេញ៖ វិនិយោគិនកូរ៉េ បង្ហាញបំណងស្វែងយល់ពីសក្តានុពលផលិតផលកសិកម្មកម្ពុជានាំចេញទៅទីផ្សារកូរ៉េ និងពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជា​ទៅ​កាន់ទីផ្សារជប៉ុននិងទីផ្សារចិនផងដែរ។ ក្នុងជំនួបជាមួយនឹងក្រសួងកសិកម្ម នៅថ្ងៃទី២០ មករា ឆ្នាំ២០២៤នេះក្រុមហ៊ុនកូរ៉េ ចាប់អារម្មណ៍ទៅលើផលិតម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង(ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃ ជាដើម។

ក្នុងជំនួបរវាងលោក KimMoon Baik អនុប្រធានសមាគម Korean Senior CitizensAssociation of Cambodia និងក្រុមហ៊ុន​ដៃគូសហការកូរ៉េ ជួបពិភាក្សាជាមួយនឹងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ក្រុមហ៊ុនដែលជាដៃគូគូរ៉េនេះ បានកោតសរសើរពីផលិតផលកសិកម្មកម្ពុជា ដែលមាន​គុណភាពខ្ពស់ រសជាតិឆ្ងាញ់ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ។

ឯកឧត្តមប្រាក់ ដាវីដ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូរ៉េដែលបានមើលឃើញនូវសក្តានុពលនៃដំណាំ កសិកម្ម របស់កម្ពុជាសម្រាប់ធ្វើការកែច្នៃនិងនាំចេញ ដែលអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្រោម​ក្របខណ្ឌ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កម្ពុជា-ចិន និងជាពិសេសកិច្ចព្រមព្រៀង RCEP ។

រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រូបនេះប្រាប់ដល់ភាគីក្រុមហ៊ុនឱ្យបន្តការសិក្សា និងវិភាគសេដ្ឋកិច្ចលើដំណាំកសិកម្មមួយចំនួនជាពិសេស​ដំណាំល្ង។ បន្ទាប់ពីធ្វើការសាកល្បង ប្រសិនបើជោគជ័យ និងមានផលចំណេញសេដ្ឋកិច្ចខ្ពស់ជាងដំណាំផ្សេងៗ ក្រសួងកសិកម្មនឹងបន្តធ្វើការសម្របសម្រួលបន្ថែម​ឱ្យ​គម្រោងនេះ អាចផ្សារភ្ជាប់ជាមួយសហគមន៍កសិកម្ម​បែបថ្មី​នៅកម្ពុជា។ក្រសួង ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការ​ស្វែងរកដៃគូដែលមានដីសមស្របដើម្បីអភិវឌ្ឍន៍​គម្រោង​កសិកម្មរបស់ខ្លួននៅកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236