រដ្ឋមន្ត្រីការងារ ជំរុញឱ្យពាណិជ្ជករជប៉ុននៅកម្ពជា ចូលរួមប្រកួងកម្មវិធី«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»
Posted by -
Phoung Somphors
Published on -
29/1/2024 12:30 AM

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាជាមួយនឹងសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC) កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២៤ ដោយឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យ JBAC ចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ គម្រោងកម្មវិធីប្រកួតប្រជែកនេះជាអនុសាសន៍ចាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ហេង សួរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន លើកឡើងថា កម្មវិធីប្រកួតប្រជែងនេះគឺដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដូចការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ពីកាតព្វកិច្ចរបស់វិស័យឯកជន ក្នុងការទទួលយកសិក្ខាកាមទៅកាន់សមាគមជប៉ុន ដើម្បីចុះកម្មសិក្សានៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទៅតាមការកំណត់របស់ច្បាប់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧កំពុងយកចិត្តទុកដាក់។

ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងនេះជាប្រយោជន៍វិស័យឯកជនដែលមានឱកាសក្នុងការសម្លឹងរកនិយោជិកដែលមានសក្តានុពល និងជាប្រយោជន៍ដែលសិក្ខាកាមដកស្រង់បទពិសោធជាក់ស្តែងក៏ដូចជាឱកាសការងារផងដែរ។

ក្នុងជំនួបនោះ លោក Mizukoshi Takeharuប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ទទួលតាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីនិងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារសំខាន់នេះដែលស្របនឹងគោនយោបាយរបស់រដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកកម្ពស់វិស័យឯកជនឱ្យកាន់តែរីកច្រើន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236