ក្រុមហ៊ុនប្រមូលសំរាមនៅភ្នំពេញ ចង់ពង្រីកការវិនិយោគលើថាមពលអគ្គិសនីដែលកែច្នៃចេញពីសំរាម
Posted by -
Phoung Somphors
Published on -
31/1/2024 1:06 AM

ភ្នំពេញ៖ ក្រុមហ៊ុន Mizuda Group បង្ហាញគោលបំណងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់សំរាម ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានបច្ចេកទេសទំនើបនិងអាចការពារបរិស្ថានបានក្នុងកម្រិតខ្ពស់ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុនម៉ាណែត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក សាន ជានមីង ប្រធានក្រុមហ៊ុន MizudaGroup ឱ្យដឹងថា ក្រុមហ៊ុន Mizuda Sanitation (Cambodia)Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MizudaGroup ដែលផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ។ ប្រមាណជា៣ឆ្នាំមកហើយដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និងសាធារណជនទូទៅ។

លោក សាន ជានមីង បានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនរបស់លោកបានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាមនិងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញនិងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន ៧១០កន្លែងផងដែរ។

ចំពោះគោលបំណងក្នុងការពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីដែលក្រុមហ៊ុន Mizuda Group  ប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កែច្នៃចេញពីសំរាម សម្តេចនាយរដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្រុមហ៊ុន ពិភាក្សាបន្ថែមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាជាពិសេស ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថានក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនMizudaSanitation (Cambodia) Co., Ltd. ដែលបាននិងកំពុងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236