ខែមករា ២០២៤ កម្ពុជា រកចំណូលបានជាង៥,៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
Posted by -
Phoung Somphors
Published on -
5/2/2024 11:08 PM

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៤នេះកម្ពុជាទទួលបានចំណូលជាង ៥,៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន១១៥,៥៣២នាក់ កើន៤៩.២០% ដោយទទួលបានចំណូល ៤,៤៩៨,០៥៤ដុល្លារ កើនឡើង៥០.៩០% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងខែមករា ឆ្នាំ២០២៣កន្លងទៅ។

ទាក់នឹងចំណូលពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គររដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប២៣១,០៦៤ដុល្លារ ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូលប្រមាណជាង៣៧លានដុល្លារកើនឡើងចំនួន២២២.៦៨ភាគរយ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236