គម្រោងវិនិយោគ ១៨៧លានដុល្លារ បង្កើតការងារជិត៣ម៉ឺនកន្លែង ត្រូវបាន CDC អនុម័ត ត្រឹមខែមករា ឆ្នាំ២០២៤
Posted by -
Phong Somphors
Published on -
5/2/2024 1:43 AM

ភ្នំពេញ៖ ក្នុងខែមករា ដើមឆ្នាំ២០២៤នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនជិត៣ម៉ឺនកន្លែង។នេះបើតាមសេចក្តីប្រកាសរបស់ CDC នៅថ្ងៃទី០១ មករានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមានគម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ។ ចំពោះ គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូកង់ រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ចំណែក គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅស្រុកគងពិសីខេត្តកំពង់ស្ពឺ និងចុងក្រោយ គឺនៅខេត្តព្រះសីហនុ គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា។ 

CDC បានគូសបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៤ទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពី ប្រទេសចិន ៩,៦៥%មកពីប្រទេសសិង្ហបុរី ៥,៣៤% មកពីសហរដ្ឋអាម៉េរិក ៣,៥៥% មកពីសាធារណរដ្ឋកូរ៉េ និង ២,៧៣%មកពីប្រភពក្នុងស្រុក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236