កម្មវិធីប្រកួតគំនិតបង្កើតថ្មី កម្ពុជា ៤.០ ជំរុញឱ្យយុវជនធ្វើលំហាត់គំនិតពី«បច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ច- សង្គម»
Posted by -
Phoung Somphors
Published on -
12/2/2024 9:36 PM

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មីកម្ពុជា ៤.០ ជាកម្មវិធីដែលអនុញ្ញាតឱ្យយុវជនអាចធ្វើលំហាត់ការគិតនិងចែករំលែកទស្សនៈលើប្រធានបទទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា,ការរួមចំណែករបស់បច្ចេកវិទ្យានៅក្នុងវិស័យសេដ្ឋកិច្ច សង្គមនិងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល។

កម្មវិធីប្រកួតគំនិតបង្កើតថ្មី រដូវកាលទី៤នេះ ត្រូវបានមជ្ឈមណ្ឌលកម្ពុជា៤.0 សហការជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»ដែលប្រារព្វធ្វើនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ៖«ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព»។ កម្មវិធី តម្រូវឱ្យបេក្ខជនចូលរួមធ្វើការសិក្សាស្រាវជ្រាវនិងចែករំលែកគំនិតលើសារប្រយោជន៍ នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយដល់សុខភាពផ្លូវចិត្តនិងសុខុមាលភាពរបស់ប្រជាជន។

បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី«លទ្ធផលនៃការរៀបចំកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០» រដូវកាលទី៤ កម្មវិធីបានរកឃើញបេក្ខជនឆ្នើមចំនួន១០រូបដែលត្រូវធ្វើបទបង្ហាញជាសាធារណៈនៅវគ្គផ្តាច់ព្រ័ត្រនៅចំពោះមុខគណៈកម្មការ។ ក្នុងកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មីកម្ពុជា ៤.០ នេះ មានបេក្ខជន៣ក្រុមប៉ុណ្ណោះ ទទួលបានជ័យលាភីដោយមានពិន្ទុខ្ពស់ជាងគេក្នុងចំណោមបច្ចេកជនទាំង១០ក្នុងនៅរួមមាន៖ កញ្ញា នន្ទ កន្យានុត ជ័យលាភីលេខ១ ទទួលបានពានរង្វាន់មេដាយនិងទឹកប្រាក់រង្វាន់ចំនួន១,៨លានរៀល។ កញ្ញា កេត មរកតជ័យលាភីលេខ២ ទទួលបានមេដាយ និងទឹកប្រាក់រង្វាន់ចំនួន១,៤លានរៀលនិងលោក សារិន សមរៈ ជ័យលាភីលេខ៣ ទទួលបានមេដាយ និងទឹកប្រាក់រង្វាន់ចំនួន១លានរៀល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236