សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចយករៀងរាល់ថ្ងៃទី២៧ មិថុនា រៀបចំ«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម»
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេចធិបតិ ហ៊ុន ម៉ាណែត បានចេញអនុក្រិត្យដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា សម្រាប់រៀបចំ«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសនៅកម្ពុជា។ ក្នុងអនុក្រិត្យដែលសម្រេចកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានចាប់តាំងឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ជាអ្នកទទួលបន្ទុក។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសរសេរថា«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» នឹងជួយបង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ទិវានេះ នឹងរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដោយត្រូវសហការជាមួយក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, សហគ្រាសសាធារណៈ, សហគ្រាសឯកជន, សមាគម, សហគមន៍, គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងអនុក្រឹត្យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រប់ក្រសួងស្ថាប័នដែលពាក់ព័នខាងលើ ត្រូវចូលរួមបំផុសស្មារតីគាំទ្រទិវាជាតិនេះ ដោយសហការរៀបចំការតាំងបង្ហាញនូវផលិតផល ដែលជាស្នាដៃរបស់ផលិតករ សេវាករ អាជីវករ និងសិប្បករក្នុងស្រុក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236