រដ្ឋាភិបាល​នឹងរៀបចំ«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤» នៅខែមីនាខាងមុខ ដើម្បីបង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រោងរៀបចំ«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤»ដែលនឹងចាប់ពីថ្ងៃទី១១-១៣ ខែមីនាខាងមុខ ក្រោមអធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបង្ហាញពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថលស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥។

ប្រធានបទ៖«ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» និង«ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ» ត្រូវបានលើកឡើងសម្រាប់វេទិកានេះ ដើម្បីបង្ហាញពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ជាពិសេស បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិកានេះក៏នឹងមានរៀបចំកិច្ចពិភាក្សានិងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ, និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល, ការផ្លាស់ប្តូរបទពិសោធនិងឧត្តមានុវត្តនៃការជំរុញល្បឿនបរិវត្តកម្ម,ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍កាលពី០៨ កុម្ភៈ ស្តីពីការរៀបចំវេទិការដា្ឋភិបាលឌីជីថលឆាំ្ន២០២៤នេះ។

សម្រាប់ សារធារណជនដែលមានបំណងប្រើប្រាស់សាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗនិងទទួលការផ្តល់សេវាផ្នែកបច្ចេកវិទ្យាឌីជីថល ពីក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់ អាចចូលទៅកាន់គេហទំព័រ www.dgf.gov.kh 

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236