ក្រសួងការងារ និងមូលនិធិមួយរបស់ស្វីស ចុះ MOU បណ្តុះជំនាញ«បច្ចេកវិទ្យាឌីជីថល»ដល់យុវជនកម្ពុជា
Posted by -
Phoung Somphors
Published on -
2/3/2024 10:14 AM

ភ្នំពេញ៖ «គំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដើម្បីឱ្យយុវជននិងសិស្សនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថលផលិតភាពការងារ និង សង្គមការងារផ្នែកសេដ្ឋកិច្ចឌីជីថល» ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារនិងមូលនិធិ The Dariu Foundation របស់ប្រទេសស្វីស ចុះ MOUជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នៅថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៤។

គម្រោងកម្មវិធីបណ្តុះបណ្តាលនេះ ឯកឧត្តម ហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រ៉ាជីវ ប្រាដាន (RajivPRADHAN) នាយកប្រចាំប្រទេសកម្ពុជានៃមូលនិធិ The DariuFoundation របស់ប្រទេសស្វីស ដែលបានចុះអនុស្សរណៈជាមួយគ្នានោះត្រូវបានក្រសួងការងារឱ្យដឹងថា ដើម្បីផ្តល់អាទិភាពផ្តោតលើការកែលម្អការអប់រំសម្រាប់យុវជននិងសិស្សនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានបំណងចូលទីផ្សារការងារដើម្បីផលិតភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថលភាពជាសហគ្រិនដោយផ្សារភ្ជាប់ជាមួយឌីជីថលឬបន្តការសិក្សាបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។

ការចុះអនុស្សរណៈនេះគឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ២០២៤-២០២៨ លើវិស័យការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្កើនសមត្ថភាពពលរដ្ឋកម្ពុជាក្នុងយុគ្គសម័យឌីជីថល  ហើយការចុះអនុស្សរណៈនេះក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះដែលបានផ្តោតសំខាន់លើធនធានមនុស្សនិងបច្ចេកវិទ្យាឌីជីថលផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236