រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង៧៦ម៉ឺនដុល្លារ លើកកម្ពស់ការអប់រំបរិស្ថានកុមារ និងសេវាសុខាភិបាលនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
2/3/2024 10:14 AM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន៧៦៨,៦២៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ជំនួយនេះត្រូវបានចុះហត្ថលេខារវាងលោក តានីណៃ អ៊ុឈិតូមុភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងអ្នកតំណាងស្ថាប័នទាំង៣ សម្រាប់អនុវត្តគម្រោង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្រាប់គម្រោងទី១ ជប៉ុន ផ្តល់ថវិកាប្រមាណ១៦ម៉ឺនដុល្លារដល់អង្គការ Nature Center Risen នៅខេត្តព្រះសីហនុ ដែលអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិស្ថានចាប់ពីវ័យកុមារភាពក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។ ចំណែកគម្រោងទី២ ជប៉ុន ផ្តល់ថវិកាប្រមាណ៤១ម៉ឺនដុល្លារ ដល់អង្គការសន្តិស្ម័គ្រចិត្ត(SVA) សម្រាប់គម្រោងកែលម្អគុណភាពនៃសកម្មភាពនៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋក្នុងខេត្តឧត្តរមានជ័យ។

រីឯ ថវិកាចំនួន ១៩៣,៧៣១ដុល្លារ សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ក្នុងការអនុវត្តគម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដនៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់។

លោក តានីណៃ អ៊ីឈិតូមុភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងអ្នកតំណាងអង្គការទាំងបីខាងលើ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះដោយលោកជឿជាក់ថា ជំនួយឥតសំណងនេះនឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236