កម្ពុជា-ម៉ាឡេស៊ី ដាក់ឱ្យប្រតិបត្តិការវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ RQ Code
Posted by -
Phoung Somphors
Published on -
7/3/2024 1:10 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៧ កុម្ភៈនេះ MOU នេះ រៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុនិងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពបន្ថែមទៀត ដោយសំដៅផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនិងធុរជនរបស់ប្រទេសទាំងពីរ។ សេចក្តីប្រាសព័ត៌មានដដែល បានឱ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការនេះក៏នឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ព្រមទាំងជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។

ពិធិធចុះហត្ថលេខានេះធ្វើឡើងដោយផ្ទាល់រវាង់លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffourទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី ក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំទ្វេភាគី អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៤៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236