សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធី«ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃ!
Posted by -
Phoung Somphors
Published on -
7/3/2024 12:59 PM

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ជំហានទី០៩សម្រាប់កម្មវិធី« ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃ (Mobile App) កាលទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ កម្មវិធីនេះបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាកសិករ តាមរយៈតំណាងសហគមន៍នៅក្នុងតំបន់នីមួយៗ អាចផ្តល់ព័ត៌អំពីស្ថានភាពស្រូវប្រភេទ ស្រូវ និងកាលបរិច្ឆេទប្រមូលផលដល់ឈ្មួញប្រមូលទិញផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាកម្មវិធី«ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃ ដែលបានដាក់ឱ្យប្រើប្រាស់ផ្លូវការនេះបានបង្កើតឡើងតាំងពីដើមឆ្នាំ២០២៣ ដែលផ្តល់ថវិកាដោយកម្មវិធីគ្រប់គ្រងធនធានទឹកនិងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ក្រោមជំនួយសហគមន៍អឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

គោលបំណងដែលសហព័ន្ធស្រូវអង្ករកម្ពុជាបង្កើតកម្មវិធី«ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃនេះឡើង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាកសិករ តាមរយៈតំណាងសហគមន៍នៅក្នុងតំបន់នីមួយៗក្នុងការផ្តល់ព័ត៌អំពីស្ថានភាពស្រូវ ប្រភេទ ស្រូវនិងកាលបរិច្ឆេទប្រមូលផលដល់ឈ្មួញប្រមូលទិញ។ ជាមួយគ្នានេះ ភាគីរោងម៉ាស៊ីនកិនស្រូវអាចប្រកាសអំពីគោលបំណងលើប្រភេទស្រូវ និងចំនួនដែលខ្លួនត្រូវការឱ្យដល់ ឈ្មួញប្រមូលទិញសហគមន៍កសិកម្ម ឬកសិករ ដែលមានស្រូវហើយចង់លក់ និងឈានទៅរកការផ្គូផ្គង ពាណិជ្ជកម្មផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236