ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រិនខ្មែរចូលរួមពិព័រណ៌ម្ហូបអហារ សម្ភារប្រើក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ នៅប្រទេសថៃ
Posted by -
Phoung Somphors
Published on -
3/3/2024 11:06 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុនសហគ្រាសរបស់ខ្មែរ ចូលរួមក្នុងពិព័រណ៍ THAIFEX-Anuga Asia 2024 នៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ខែឧសភាដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។ ពិព័រណ៍ដែលមានរយៈពេល៥ថ្ងៃនោះផ្តោតលើផលិតផលម្ហូបអាហារ និងសម្ភារប្រើប្រាស់ក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៩កុម្ភៈនេះ គណៈកម្មការរៀបចំពិព័រណ៍បានផ្តល់ស្តង់មួយចំនួនជូនក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីផ្តល់ជូនក្រុមហ៊ុន/សហគ្រាសកម្ពុជា នាំយកផលិតផលទៅចូលរួមដាក់តាំងបង្ហាញនិងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ។ ពិព័រណ៌រៀបចំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃ។

ក្រៅពីដាក់តាំងបង្ហាញផលិតផលម្ហូបអាហារនិងភេសជ្ជៈ ឧបករណ៍សម្ភារៈបម្រើដល់ការផលិតម្ហូបអាហារនិងសម្ភារប្រើប្រាស់ក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន ក៏នឹងផ្តល់ឱកាសដល់សហគ្រិនខ្មែរបង្កើតបណ្តាញអាជីវកម្មនៅក្នុងឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈ និងវិស័យពាក់ព័ន្ធរបស់ថៃ និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។

ព័ត៌មានបន្ថែមទាក់ទងទៅមន្ត្រីសម្របសម្រួលដើម្បីចូលរួមក្នុងកម្មវិធីតាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ ០៧៧ ៣៦១ ៨៣៦ និងអីម៉ែល cheaputhea@yahoo.comឬ oun.veassna@gmail.com ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236