ឱកាសការងារជាង១៥០០កន្លែង សម្រាប់យុវជននិងនិស្សិត នឹងរៀបចំនៅសាលាច្បាប់ (RULE) ថ្ងៃទី០៦ មីនា ខាងមុខ!
Posted by -
Phoung Somphors
Published on -
7/3/2024 12:59 PM

ភ្នំពេញ៖ ឱកាសការងារប្រមាណចំនួន ២ ៥២៥កន្លែង ត្រូវបានដាក់ឱ្យបេក្ខជន យុវជន និងនិស្សិតដាក់ពាក្យ និងនិងសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗ ជាច្រើន ក្នុងឱកាសនៃការរៀបចំវេទិកា ការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពី៖«ការត្រៀមខ្លួនចូលទីផ្សារការងារ» នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ឱកាសការងារ និងវេទិកានេះ នឹងរៀបចំធ្វើនៅទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ល្ងាច។ ទន្ទឹមនឹងនេះ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ចែករំលែកចំណេះដឹង និងបទពិសោធល្អៗពីវាគ្មិនជំនាញៗអំពីសារសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។

កម្មវិធីនេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236