កម្ពុជា ចុះ MOU ចំនួន៤ លើវិស័យបច្ចេកវិទ្យាឌីជីថលជាមួយនឹង UNDP ប្រទេសឡាវនិងកូរ៉េខាងត្បូង
Posted by -
Phoung Somphors
Published on -
14/3/2024 12:35 PM

ភ្នំពេញ៖ កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន៤ ជាមួយនឹង UNDP, ប្រទេសឡាវ និងប្រទេសកូរ៉េខាងត្បូង។ពិធីចុះ MOU នេះ ធ្វើឡើងក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចបានថ្លែងបើក«វេទិការដ្ឋាភិបាលឌីជីថល(Digital Government Forum)» លើកទី១ ឆ្នាំ២០២៤នាព្រឹកថ្ងៃទី១១ មីនានេះ។

អនុស្សរណៈនៃការយោគយល់កម្ពុជា-ឡាវ ស្តីពី«បរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍របស់កម្ពុជា ជាមួយនឹងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍របស់ឡាវ ខណៈដែលអនុស្សរណៈនៃការយោគយល់ស្តីពី«បរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជាជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

ចំណែក អនុស្សរណៈនៃការយោគយល់មួយទៀត គឺ«មជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍របស់កម្ពុជា ជាមួយនឹងក្រសួងមហាផ្ទៃ និងសន្តិសុខរបស់សាធារណរដ្ឋកូរ៉េ» និងអនុស្សរណៈនៃការយោគយល់ចុងក្រោយ ស្តីពី«មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍របស់កម្ពុជា ជាមួយនឹងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236