ក្រុមហ៊ុនឬទ្ធិពល បង្ហាញគំរូអាជីវកម្ម«KotluyApp» ដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាកម្មមិនមែនធនាគារ
Posted by -
Phoung Somphors
Published on -
14/3/2024 6:04 PM

ភ្នំពេញ៖ ឯកឧត្តម ម៉ី វ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ) បានអនុញ្ញាតឲ្យឯកឧត្តម សូ សុភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ទិត្យ កំរង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឫទ្ធិពល ឯ.កដើម្បីបង្ហាញជូននូវគំរូអាជីវកម្ម «អេបកត់លុយ»“Kotluy App” កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំពិភាក្សាការងារខាងលើធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់និងចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍគំរូអាជីវកម្មដើម្បីប្រមូលធាតុចូលគន្លឺះសម្រាប់ជាមូលដ្ឋានដល់ការគាំទ្រនិងការអភិវឌ្ឍគំរូអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាពិសេសការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបរិយាបន្នក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនិងវិស័យឯកជន។

លើសពីនេះ ការធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម «អេបកត់លុយ» គឺផ្តោតសំខាន់ទៅលើមុខងារនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួននៅក្នុងកម្មវិធីទូរសព្ទដៃវៃឆ្លាត ទិសដៅអភិវឌ្ឍនិងការជំរុញការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលនិងការផ្សព្វផ្សាយមាតិកាថ្មីៗ ដែលជាផែនការយុទ្ធសាស្ត្ររបស់ «អេបកត់លុយ» ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236